លោក ត្រាំ ដែលជាបេក្ខជនបក្សសាធារណរដ្ឋ ត្រូវបានគេបាញ់ធ្លុះស្លឹកត្រចៀកផ្នែកខាងលើ ក្នុងអំឡុងពេលជួបជុំឃោសនានៅរដ្ឋ ផេនស៊ីលវ៉ានៀ កាលពីថ្ងៃសៅរ៍ ដែលក្រុមអាជ្ញាធរចាត់ទុកថាជាការប៉ុនប៉ងធ្វើឃាត។ លោក ត្រាំ ដែលមុខរបស់គាត់ប្រឡាក់ទៅដោយឈាម បានក្តាប់កណ្តាប់ដៃរបស់គាត់ពេលលោកព្យាយាមក្រោកឈរបន្ទាប់ពីការវាយប្រហារនោះ ហើយក្រុមការងារផ្នែកយុទ្ធនាការឃោសនារបស់គាត់បាននិយាយថា គាត់មិនអីទេបន្ទាប់ពីឧបទ្ទវហេតុនេះ។ អ្នកឈរនៅជិតម្នាក់បានស្លាប់ភ្លាមៗ ចំណែកឯ២នាក់ទៀតរងរបួសធ្ងន់។ ជនដៃដល់ ដែលក្រុម FBI បញ្ជាក់ថា ឈ្មោះ Thomas Matthew Crooks អាយុ២០ឆ្នាំ ត្រូវបានសមត្ថកិច្ចបាញ់សម្លាប់នៅនឹងកន្លែងកើតហេតុ៕
ក្រុមអ្នកវិនិយោគនិយាយថា លោកដូណាល់ ត្រាំ នឹងឈ្នះទាំងឆ្នោតហើយជោគជ័យទាំងជំនួញបន្ទាប់ពីរងការបាញ់ប្រហារ
ក្រុមអ្នកវិនិយោគបាននិយាយកាលពីថ្ងៃអាទិត្យថា ការបាញ់ប្រហារកាលពីរាត្រីថ្ងៃសៅរ៍ ក្នុងពេលជួបជុំឃោសនាបោះឆ្នោតរបស់អតីតប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ (Donald Trump) បង្កើនឱកាសរបស់គាត់ក្នុងការឈ្នះការបោះឆ្នោត ដើម្បីគ្រប់គ្រងសេតវិមានមកវិញ ហើយជ័យជម្នះលើទីផ្សារជួញដូររបស់គាត់ ក៏នឹងកើនឡើងក្នុងសប្តាហ៍ខាងមុខនេះ។ (លម្អិតថ្ងៃបន្ទាប់)