ក្រុមមនុស្សមាត់ដាច់ក្នុងក្រុងនិយាយថា«បណ្ណាល័យ “តូច” មានទំហំប៉ុនទ្រុងសត្វព្រាប ដែលសង់នៅខាងមុខផ្ទះ»។ មិនមានបញ្ជីស្នាមឬអនុសាសន៍ គ្មានថ្លៃជួល មានច្បាប់តែមួយគត់ដែលអនុវត្តនៅទីនេះគឺ «សូមយកសៀវភៅមួយក្បាលម្នាក់ទៅដាក់នៅបណ្ណាល័យ»។ បណ្ណាល័យសាធារណៈត្រូវបានសាងសង់ឡើងគ្រប់ទម្រង់ដូចជាផ្ទះ នាឡិកា មនុស្សយន្ត… អាស្រ័យលើការស្រមើលស្រមៃរបស់ម្ចាស់ដែលចង់ធ្វើឡើង។ លោកខេវីន ស៊ូលីវ៉ាន់(Kevin Sullivan) ដែលរស់នៅជាយក្រុង Bethesda បាននិយាយដោយកី្តរំភើបថា«កាលពីសប្តាហ៍មុន ធ្នើសៀវភៅរបស់យើងមានសៀវភៅថ្មីចំនួន ១១ ក្បាល។ វាគឺជាអំណោយដ៏អស្ចារ្យមួយសម្រាប់ភរិយារបស់ខ្ញុំ ព្រោះនាងមានចំណង់ខ្លាំងក្នុងការអាន»។ ផ្ទះលោក ខេវិននៅជិតសាលាមួយហើយបានរក សៀវភៅរឿងនិទានតាមបំណងរបស់កុមារ។ ចាប់ពីឆ្នាំ ២០១១ រហូតមកដល់បច្ចុប្បន្ន រៀងរាល់សប្តាហ៍ លោកខេវីន បានបរិច្ចាគសៀវភៅថ្មីៗប្រហែល 30 ក្បាល លើធ្នើសៀវភៅសាធារណៈនៅមុខផ្ទះរបស់គាត់ ដោយសង្ឃឹមថា «ឪពុកម្តាយ ឬសិស្សានុសិស្សទាំងអស់ដែលដើរឆ្លងកាត់អាចជ្រើសរើសសៀវភៅមួយក្បាលបានដោយក្តីពេញចិត្ត»។
ភូមិអ្នកនិពន្ធ សូបញ្ជាក់ថា អ្នកដែលបង្កើតគំនិតនៃគំរូបណ្ណាល័យដ៏សាមញ្ញ ប៉ុន្តែងាយស្រួលនេះគឺ លោក ធូដ បុល(Todd Bol ) រស់នៅក្នុងរដ្ឋ Wisconsin ភាគខាងកើត។ ការបង្កើតឡើងក្នុងឆ្នាំ ២០០៩ នៅពេលដែលម្តាយរបស់គាត់បានទទួលមរណភាព គាត់បានដាក់សៀវភៅរបស់គាត់ទាំងអស់ដែលប្រមូលបានក្នុងកំឡុងពេលគាត់ធ្វើជាគ្រូបង្រៀនដាក់តាំងបង្ហាញ ហើយផ្តល់ឱ្យពួកគេដោយឥតគិតថ្លៃនៅផ្ទះរបស់លោករាល់ថ្ងៃ។មិនយូរប៉ុន្មានទេ អ្នកជិតខាងជុំវិញផ្ទះរបស់លោកធូដក៏រីករាយនឹង ការអនុវត្តន៍គំរូផ្លាស់ប្តូរសៀវភៅដោយស្ម័គ្រចិត្តនិងការចូលរួមបែបមនុស្សធម៌។ ក្នុងកិច្ចសំភាសន៍ជាមួយសារព័ត៌មានគេចាត់ទុកទង្វើរបស់លោកមានសប្បុរសធម៌មិនអាចកាត់ថ្លៃបាន។
កាលពីខែតុលាឆ្នាំមុនលោក ធូបបានជួយអង្គការ “ទៅសាលារៀន” នៅក្នុងប្រទេសឥណ្ឌា បង្កើតទូសៀវភៅតូចៗចំនួន ២០ នៅក្នុងទីក្រុងនៃប្រទេសហ្គាណា ដែលជាជំហានដំបូងក្នុងកម្មវិធីសាងសង់ទូសៀវភៅសម្រាប់សាលារៀនជាង៣៥០០នៅទីនេះ។ លោកធូបបង្ហាញពីគ្រោងនឹងឈានដល់ដំណាក់កាលសំខាន់នៃបណ្ណាល័យសាធារណៈមានចំនួន១៥០០០ នៅក្នុងប្រទេសជាង ៥០នៅដើមឆ្នាំ២០១៤ដែលស្មើនឹងបណ្ណាល័យតូចថ្មីពី៧០០ទៅ១០០០ទីតាំង ដែលត្រូវបានបង្កើតជារៀងរាល់ខែ។
តើអី្វទៅដែលមានតម្លៃជាងសៀវភៅអាន?
សម្រាប់លោក ហ្វីលីព វ៉ាហាប់ ការរៀបចំទូសៀវភៅនៅមុខផ្ទះផ្តល់ជូនគ្រួសារលោកនូវអ្វីដែលមានតម្លៃជាងសៀវភៅថ្មីៗ។ នៅកណ្តាលទីក្រុងចម្លែក សៀវភៅល្អៗមួយចំនួនគឺជាឱកាសមួយដើម្បីជជែកកាន់តែជិតស្និទ្ធជាមួយអ្នកជិតខាងរបស់អ្នកពិសេសការជជែកគ្នានិងការផ្ទេរបទពិសោធន៍ជីវិតទៅវិញទៅមក។
ស្ទើរតែរាល់ថ្ងៃ មានអ្នកយកសៀវភៅថ្មីៗមកប្តូរនៅបណ្ណាល័យលោក ហ្វីលីព ពេលខ្លះសៀវភៅនយោបាយស៊ីជម្រៅ ជួនកាលជាសៀវភៅអក្សរសាស្ត្រទាមទារសមភាពស្ត្រី…ជាដើមនិយាយទៅមានសៀវភៅគ្រប់ប្រភេទត្រូវដោះដូរសម្រាប់អាន។
ដូចជានៅរដ្ឋអារីហ្សូណា បណ្ណាល័យសាធារណៈដែលមានសៀវភៅធ្វើម្ហូប និងចម្អិនអាហាររាប់សិបក្បាលដោយគ្រួសាររបស់លោក ចន ហ្វូដ( John Ford )ត្រូវបានដាក់នៅលើសួនគ្រឿងទេស និងឱសថ។ អ្នកអានសៀវភៅផាគច្រើនជាស្រ្តីហើយពួកគេបានសួរបន្ថែមអំពីគ្រឿងទេសដូចជាម្ទេស ម្តេងខ្ញី ជាការផ្សំមុខម្ហូប។
និយាយទៅបណ្ណាល័យសៀវភៅសាថារណៈ គឺជាឱកាសដ៏កម្រមួយសម្រាប់មនុស្សដើម្បីបង្ហាញសេចក្តីសប្បុរសចំពោះអ្នកដ៏ទៃ នាំអ្នកជិតខាងឱ្យកាន់តែជិតស្និទ្ធជាមួយគ្នា និងជាវិធីសាស្រ្តដ៏ល្អមួយដើម្បីបំពាក់នូវដើមទុនរស់នៅចាំបាច់តាមរយៈ«កំណប់ចំណេះដឹង»នៅលើទំព័រសៀវភៅ។
គិតចាប់ពីឆ្នាំ២០០៩ដើម្បីរំលឹងដល់ម្តាយរបស់គាត់ដែលជាគ្រូបង្រៀនម្នាក់ចូលចិត្តអានសៀវភៅ។ គិតត្រឹមឆ្នាំ២០២២ កូនបណ្ណាល័យតូចចំនួនជាង១៥ម៉ឺនផ្ទះបានដាក់ឲ្យប្រើប្រាស់ចែករំលែកសៀវភៅនៅក្នុងប្រទេសចំនួន១២០ បង្កើតវប្បធម៌ចែករំលែកសៀវភៅ និងការអានទូទាំពិភពលោក។ នៅសហរដ្ឋអាមេរិកវិញ ទោះបីមានបណ្ណាល័យតូចធំគ្រប់ទិសទីក៏បណ្ណាល័យតូចនេះមានឈរជើងស្ទើរគ្រប់ភូមិសង្កាត់ទូទាំង៥០រដ្ឋ។
បណ្ណាល័យតូចទាំងប៉ុន្មាននេះគឺស្ថិតក្នុងសង្កាត់តែមួយតូចក្នុងរដ្ឋធានីវ៉ាស៊ីងតោនឌីស៊ី ដែលជាសង្កាត់មួយមានបណ្តាល័យធំបំផុតលំដាប់លេខ១ទូទាំងពិភពលោក (Library of Congress ដែលមានផ្ទុកសៀវភៅឯកសាររាប់រយលានក្បាល) និងមានបណ្ណាល័យសាធារណៈផ្សេងៗទៀតផងដែរ៕