ជំទាវ ផែថងថាន កូនស្រីលោកថាក់ស៊ីន ត្រូវបានជ្រើសតាំងជា​នាយក​រដ្ឋមន្ត្រី​ទី៣១ និងក្មេង​បំផុត​របស់​ប្រទេស​ថៃ​

សភាតំណាងរាស្រ្តថៃ កាលពីថ្ងៃសុក្រទី១៦ សីហា បានបោះឆ្នោតជ្រើសតាំងមេដឹកនាំគណបក្សភឿថៃលោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រា ហៅ “អ៊ុង អ៊ីង”  ជានាយករដ្ឋមន្ត្រីទី៣១ របស់ប្រទេស ជាមួយនឹងសម្លេងគាំទ្រ ៣១៩សម្លេងទល់នឹង ១៤៥សម្លេង និង ២៧សសម្លេង អនុប្បវាទ។ អគ្គលេខាធិការបក្សភឿថៃ លោក សូរវង្ស ធៀងថង (Sorawong Thiengthong) កាលពីព្រឹកថ្ងៃសុក្រ នេះ បានតែងតាំងលោកស្រី ផែថងថាន ជាបេក្ខជននាយករដ្ឋមន្ត្រីតែ១គត់ នៅពេលដែលប្រធានសភា លោក វ៉ាន់ មហាម៉ាត់ ន័រ ម៉ាថា (Wan Muhamad Noor Matha) បានចាប់ផ្តើមកិច្ចប្រជុំសភានៅម៉ោង ១០ ព្រឹកនេះ។ ចលនានេះត្រូវបានគាំទ្រដោយសមាជិកសភាចំនួន ២៩១រូប។ លោកជំទាវ ផែថងថាន វ័យ៣៧ ឆ្នាំ មិនមានវត្តមាន នៅក្នុងកិច្ចប្រជុំនោះទេ។ សមាជិករដ្ឋាភិបាល និងសមាជិកសភា គណបក្សប្រឆាំង បានក្រោកឡើងជជែកគ្នាពីការតែងតាំងនេះ មុនពេលការបោះឆ្នោតចាប់ផ្តើមនៅម៉ោង ១១.១១នាទី […]

លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រា (កណ្តាល) ត្រូវបានជ្រើសតាំង ជានាយករដ្ឋមន្ត្រីទី៣១ របស់ប្រទេសថៃ

សភាតំណាងរាស្រ្តថៃ កាលពីថ្ងៃសុក្រទី១៦ សីហា បានបោះឆ្នោតជ្រើសតាំងមេដឹកនាំគណបក្សភឿថៃលោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រា ហៅ “អ៊ុង អ៊ីង”  ជានាយករដ្ឋមន្ត្រីទី៣១ របស់ប្រទេស ជាមួយនឹងសម្លេងគាំទ្រ ៣១៩សម្លេងទល់នឹង ១៤៥សម្លេង និង ២៧សសម្លេង អនុប្បវាទ។

អគ្គលេខាធិការបក្សភឿថៃ លោក សូរវង្ស ធៀងថង (Sorawong Thiengthong) កាលពីព្រឹកថ្ងៃសុក្រ នេះ បានតែងតាំងលោកស្រី ផែថងថាន ជាបេក្ខជននាយករដ្ឋមន្ត្រីតែ១គត់ នៅពេលដែលប្រធានសភា លោក វ៉ាន់ មហាម៉ាត់ ន័រ ម៉ាថា (Wan Muhamad Noor Matha) បានចាប់ផ្តើមកិច្ចប្រជុំសភានៅម៉ោង ១០ ព្រឹកនេះ។

ចលនានេះត្រូវបានគាំទ្រដោយសមាជិកសភាចំនួន ២៩១រូប។ លោកជំទាវ ផែថងថាន វ័យ៣៧ ឆ្នាំ មិនមានវត្តមាន នៅក្នុងកិច្ចប្រជុំនោះទេ។

សមាជិករដ្ឋាភិបាល និងសមាជិកសភា គណបក្សប្រឆាំង បានក្រោកឡើងជជែកគ្នាពីការតែងតាំងនេះ មុនពេលការបោះឆ្នោតចាប់ផ្តើមនៅម៉ោង ១១.១១នាទី ព្រឹក និងត្រូវបានប្រកាសជាផ្លូវការ នៅម៉ោង ១២.៣៤នាទី រសៀល។

ជ័យជំនះរបស់លោកជំទាវ ផែថងថាន បានមកពីការគាំទ្រលើសលុប​ពីសមាជិកសមាជិកា​បក្ស ក្នុងរដ្ឋាភិបាលចម្រុះ

មាន​តំណាង​សភា​ជាប់​ឆ្នោត​ចំនួន ៤៩៣រូប ហើយលោកស្រី ថែថងថាន ត្រូវការសំឡេងភាគច្រើនធម្មតា ២៤៨ សំឡេងប៉ុណ្ណោះ។ សមាជិកសភាសរុបចំនួន ៤៨៩រូប មានវត្តមាន នៅក្នុងសភាកាលពីថ្ងៃសុក្រ។

កូនស្រីវ័យ៣៧ ឆ្នាំរបស់អតីតនាយករដ្ឋមន្ត្រី និងជាបុព្វបុរសរបស់បក្សភឿថៃ លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា ក្លាយជានាយករដ្ឋមន្ត្រីក្មេងបំផុត ក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសនេះ។ លោកស្រី​ បាន​ស្នង​តំណែង​ពី​លោក ស្រេថា ថាវីស៊ីន ដែល​ត្រូវ​បាន​តុលាការ​ធម្មនុញ្ញ​បណ្តេញ​ចេញ​កាលពី​ថ្ងៃ​ពុធ​ ពី​បទ​រំលោភ​ក្រមសីលធម៌។

លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រា ហៅ អ៊ុងអ៊ីង (ស្តាំ) ក្លាយជានាយករដ្ឋន្ត្រថៃ ទី៣១ ស្នងតំណែងលោកឪពុក លោកថាក់ស៊ីន

  • សន្តតិវង្សស៊ីណាវ៉ាត្រា

លោកជំទាវ ផែថងថាន គឺជាសមាជិកទី៣នៃត្រកូលស៊ីណាវ៉ាត្រា ដែលកាន់តំណែងនេះ បន្ទាប់ពីលោក ថាក់សែង និងម្តាយមីង លោកស្រី យីងឡាក់។ លោក ស៊ុមឆៃ វងើសាវ៉ាត់ ដែលប្អូនថ្លៃបង្កើតរបស់លោកថាក់ស៊ីន ក៏បានបំពេញការងារនេះ១រយៈពេលខ្លី ក្នុងឆ្នាំ ២០០៨។ ទាំងលោកថាក់ស៊ីន និងទាំងប្អូនស្រីរបស់លោក លោកស្រី យីងឡាក់ សុទ្ធតែបានភៀសខ្លួនទៅនិរទេស បន្ទាប់ពីរដ្ឋប្រហារយោធាប្រឆាំងនឹងរដ្ឋាភិបាលរបស់ពួកគាត់។

លោកថាក់ស៊ីន បានត្រឡប់មកប្រទេសថៃវិញកាលពីខែសីហាឆ្នាំមុន និងត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៨ឆ្នាំ ក្រោយមកក៏ត្រូវបានកាត់បន្ថយមកត្រឹម១ឆ្នាំតាម ការលើកលែងទោសពីព្រះមហាក្សត្រ ពីបទរំលោភអំណាច និងទំនាស់ផលប្រយោជន៍ ក្នុងពេលកាន់តំណែងពីឆ្នាំ ២០០១-០៦។ លោកមិនបានចំណាយពេល១យប់ណានៅក្នុងការឃុំឃាំងទេ និងត្រូវបានដោះលែង បន្ទាប់ពីស្នាក់នៅរយៈពេល៨ នៅមន្ទីរពេទ្យប៉ូលិសទូទៅ។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ គ្រប់បក្សក្នុង​រដ្ឋាភិបាល​ចម្រុះ ​បាន​យល់​ព្រម​គាំទ្រ​មេដឹកនាំ​បក្ស​ភឿថៃ លោក ជំទាវ ផែថងថាន ដើម្បីជ្រើស​រើស​ជា​បេក្ខភាព​ សម្រាប់នាយក​រដ្ឋមន្ត្រី។

កាល​ពី​ថ្ងៃ​ពុធ តុលាការ​ធម្មនុញ្ញ​បាន​ដក​លោក ស្រេតថា ពី​មុខ​តំណែង​នាយក​រដ្ឋមន្ត្រី បន្ទាប់​ពី​រក​ឃើញ​ថា ​លោក​មាន​ទោស​ពី​បទ​រំលោភ​លើ​បទដ្ឋាន​សីលធម៌ ដោយ​តែងតាំង​លោក ភីជិត ឈឺបាន (Pichit Chuenban) ជា​រដ្ឋមន្ត្រី​នៃទីស្តីការ​នាយករដ្ឋមន្ត្រី សូម្បីតែ​លោកមានប្រវត្ត​ជាប់​ពន្ធនាគារ​ក្តី។

លោកភីជិត ធ្លាប់​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​បាន​ព្យាយាម​សូក​ប៉ាន់​មន្ត្រី​តុលាការ​កំពូល និង​ត្រូវ​បានពន្ធធនាគារ​រយៈពេល​៦​ពី​បទ​មើលស្រាល​តុលាការ។

មេដឹកនាំបក្សប្ជាជន លោកណាថាភុង រឿងបញ្ញាវុធ ជំទាស់ មិនបោះឆ្នោតឱ្យទេ

  • នៅតែអ្នកប្រឆាំង

លោក ណាថាភុង រឿងប៉ាន់យ៉ាវុធ (Natthaphong Ruengpanyawut) មេដឹកនាំបក្សប្រឆាំង បាននិយាយពីថ្ងៃព្រហស្បតិ៍ថា គណបក្សប្រជាជន នឹងមិនបោះឆ្នោតឱ្យបេក្ខជននាយករដ្ឋមន្ត្រី របស់គណបក្សភឿថៃទេ។ នៅ​ថ្ងៃ​ដដែល ប្រឆាំង១ទៀត គណបក្ស​ប្រជាធិបតេយ្យ​ ​ដែល​មាន​សមាជិក​សភា​ចំនួន ២៥​រូប បានរួមគ្នាជាឯកច្ឆ័ន្ទ​​ បោះ​ឆ្នោត​ជា​អនុប្បវាទ ។

គណបក្ស​ប្រជាជន ​គឺជា​បក្ស​ចាប់បដិសន្ធិ​ចុងក្រោយ​បង្អស់ ​នៃ​គណបក្ស​ឆ្ពោះ​ទៅមុខ (MFP) ដែល​ត្រូវ​បាន​​តុលាការ​ធម្មនុញ្ញ​រំលាយកាលពី​សប្តាហ៍​មុន។ តុលាការ ​បាន​សម្រេច​ថា បក្ស​ឆ្ពោះទៅមុខ​ មាន​ទោស​ពីបទ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​របបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ និង​សន្តិសុខ​ជាតិ។

បក្សឆ្ពោះទៅមុខ បានឈ្នះការបោះឆ្នោតឆ្នាំ ២០២៣ ប៉ុន្តែមិនអាចបង្កើតរដ្ឋាភិបាលបានទេ ដោយសារសមាជិកព្រឹទ្ធសភាខាងយោធា បានជំទាស់នឹងសំណើររបស់ខ្លួន ក្នុងការកែប្រែច្បាប់ប្រមាថព្រះមហាក្សត្រ។ បន្តមក គណបក្ស​ភឿថៃ​ដែល​ជាប់លេខ២ ​បាន​បង្កើត​ក្រុម​ចម្រុះ​ថ្មី​១ ដោយគ្មានបក្ស​ឆ្ពោះទៅ​មុខ​ ហើយ​បក្សនោះ ក៏​បានក្លាយទៅ​ជា​បក្ស​ប្រឆាំង។

នៅក្នុងការបោះឆ្នោតកាលពីថ្ងៃសុក្រ ដែលតម្រូវឲ្យជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី គឺជាការបោះឆ្នោតតែក្នុង សភាតំណាងរស្ត្រប៉ុណ្ណោះ  និងមិនត្រូវការសុំសេចក្តីទុក្ខចិត្តពីសមាជិកព្រឹទ្ធសភានោះឡើយ៕

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព